នាំគ្នារត់រហូតដល់រាគនោមដាក់ខោ! នេះបានថាកុំចង់លេងសើចជាមួយ

សត្វខ្លារខិនមួយក្បាលបានសម្រុកចូលហ្វូងមនុស្សនៅប្រទេសឥណ្ឌាបណ្តាលអោយអ្នកទាំងនោះភិតភ័យហើយនាំគ្នារត់យកតែរួចខ្លួនរហូតដល់អ្នកខ្លះភ័យពេករាគនោមដាក់ខោក៍មាន។

យោងតាមខ្សែរវីដេអូដែលគេថតបានបានបង្ហាញថាសត្វព្រៃមួយក្បាលនេះបានឈរនៅទីវាលនៅមុនពេលដែលវាបានចាប់ផ្តើមរត់តម្រង់ទៅរកហ្វូងមនុស្សដែលនៅក្បែរនោះ។ វាបានវាយប្រហារទៅលើមនុស្សម្នាពីរបីនាក់មុនពេលដែលអ្នកឯទៀតបានឃើញហើយនាំគ្នាដាក់មេប្រូច។

ហេតុការណ៍នេះបានកើតឡើងនៅក្បែរភូមិមួយដែលគេស្គាល់ថាជា វ៉ានីយ៉ាមបាឌី នៅក្នុងស្រុក វ៉ែលឡ នៅតំបន់តាមីល នាឌូ ។

យោងតាមប្រភពពីបណ្តាញផ្សព្វផ្សាយក្នុងស្រុកបានអោយដឹងថា អ្នកភូមិបានប្រទះឃើញសត្វខ្លាមួយក្បាលហើយបានហៅក្រុមនាយកដ្ឋានព្រៃឈើអោយមកជួយអន្តរាគមន៍។ នៅខណៈពេលនោះដែរក៍មានមនុស្សម្នាបានចោមរោមមើលការចាប់សត្វដ៍សាហាវនេះ ហើយអ្វីដែលនឹកស្មានមិនដល់សត្វខ្លាក៍បានវាយប្រហារទៅលើអ្នកដែលឈរមើលតែម្តងទៅ។

ប៉ូលិសបាននិយាយថារឿងរ៉ាវនេះបានបង្ករអោយមនុស្សចំនួន ៤ នាក់បានរងរបួស ហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យខណៈដែលពីរនាក់បានចេញមកវិញហើយ៕

Loading...
Load More Related Articles

Leave a Reply

Your email address will not be published. Required fields are marked *