ស្មានតែសត្វឆ្កែខំយកឈើទៅឆ្កឹះ មានអីរត់បាតជើងសព្រាត

បុរសម្នាក់ប្រទះឃើញសត្វអ្វីម្យ៉ាងមានរោមពណ៌ខ្មៅដូចជាសត្វឆ្កែនៅក្នុងរណ្តៅមួយ ប៉ុន្តែចុងក្រោយរូបគាត់បានជួបរឿងភ្ញាក់ផ្អើលទៅវិញ។

បុរសម្នាក់បានធ្វើដំណើរកំសាន្តទៅកាន់តំបន់មួយនាទីក្រុងសូណូរ៉ា ប្រទេសម៉ិចស៊ិកូ ពេលនោះរូបគាត់បានប្រទះឃើញអ្វីម្យ៉ាងដែលគាត់បានពិពណ៌នាថាវាហាក់ដូចជាសត្វដែលកំពុងដេកលក់ដោយមានរោមដូចជាថនិកសត្វ។ វាដូចជាសត្វឆ្កែមួយក្បាល។

ពេលនោះគាត់មានអារម្មណ៍មន្ទិលសង្ស័យហើយបានដើរទៅជិត​ ដោយខ្លាចមានរឿងមិនស្រួល រូបគាត់បានយកឈើមួយទៅឆ្កិះវាសាកមើល មានអីពេលនោះហើយទើបរូបគាត់បានដឹងថារូបគាត់បានយល់ខុស។ វាមិនមែនជាសត្វសុនខឡើយ តែវាគឺជាសត្វពីងពាងជាច្រើនក្បាល។ សត្វពីងពាងទាំងនោះពួកវាផ្អើលហើយរត់របេះចេញជាគ្នា។

គាត់បានដឹងថាតាមពិតវាគឺជាសំបុកសត្វពីងពាងនោះទេ ដែលមានពីងពាងរាប់សិបក្បាលឯណោះ។ វាគឺច្រើនខ្លាំងណាស់។

សូមទស្សនាវីដេអូខាងក្រោម៖

សត្វពីងពាងដែលគេបានប្រទះឃើញ

អ្នកថតរូបជនជាតិម៉ិចស៊ីកូខាងលើនេះក៍បានបញ្ជាក់ផងដែរថា សត្វពីងពាងដែលរូបគាត់បានប្រទះឃើញនេះវាគឺមិនមានពិសឬក៍បង្ករគ្រោះថ្នាក់ដល់មនុស្សយើងនោះទេ។ ពួកវាត្រូវបានគេស្គាល់ថាជាពពួកពីងពាង opiliones។



Loading...
Load More Related Articles

Leave a Reply

Your email address will not be published. Required fields are marked *