ឆ្កែស្មោះត្រង់មួយក្បាលដេកចាំផ្លូវម្ចាស់ដែលស្លាប់​ មិនព្រមទៅណាសោះ រហូតអ្នកភូមិធ្វើផ្ទះវាអោយនៅ

គ្រប់គ្នាប្រាកដជាបានដឹងហើយថាសុនខវាគឺជាសត្វដែលគួរអោយស្រឡាញ់ហើយនិងស្មោះត្រង់ខ្លាំងណាស់។ ទោះបីជាវាមិនចេះនិយាយស្តីក៍ដោយក៍ប៉ុន្តែកាយវិកាហើយនិងទង្វើររបស់វាអាចបញ្ជាក់បានយ៉ាងច្បាស់។​ ជាក់ស្តែងដូចសត្វឆ្កែមួយក្បាលដែលនៅឯប្រទេសក្រិកនេះអញ្ចឹង។ ម្ចាស់របស់វាបានជួបគ្រោះថ្នាក់ចរាចរណ៍ហើយវាមិនព្រមទៅណាពីកន្លែងនោះឡើយ រហូតដល់អ្នកជិតខាងអាណិតពេកក៍ធ្វើផ្ទះអោយវានៅទីនោះតែម្តងទៅ។

រូបភាព

នៅថ្ងៃមួយម្ចាស់របស់វាបានប៉ះទង្គិចជាមួយនឹងរថយន្តដឹកស៊ីម៉ង់នៅតាមផ្លូវរង្វង់មូលមួយកន្លែងនៅក្បែរតំបន់ Evinos ហើយបុរសម្នាក់ដែលគេស្គាល់ថាមានឈ្មោះ ហារីស បានស្លាប់នៅនឹងកន្លែងតែម្តង។

រូបភាព

វាមិនច្បាស់ថាតើពេលគ្រោះថ្នាក់នោះតើសុនខស្មោះត្រង់នេះបាននៅក្នុងពេលមានគ្រោះថ្នាក់របស់ម្ចាស់វាឬក៍យ៉ាងណានោះទេក៍ប៉ុន្តែគេសង្កេតឃើញថាវាតែងតែទៅកន្លែងកើតហេតុនោះហើយមិនព្រមចេញទៅណាសោះ។ អ្នកជិតខាងធ្លាប់យកវាទៅចិញ្ចឹមជាមួយក៍ប៉ុន្តែវាមិននៅជាមួយឡើយ ដោយវាតែងតែរត់នៅកន្លែងដែលម្ចាស់វាស្លាប់នោះរហូត។

អ្នកភូមិមានការអាណិតអាសូរពេកហើយក៍បានធ្វើផ្ទះខ្ទមតូចមួយនៅក្បែរផ្លូវតែម្តង ដោយដាក់ចំណីអោយវាស៊ីផងដែរ។

Loading...
Load More Related Articles

Leave a Reply

Your email address will not be published. Required fields are marked *