បើអ្នកចង់ធ្វើបុណ្យមែននោះ អ្នកមិនគួរទះសម្លាប់វាឡើយ!

បើសិនជាអ្នកសម្លាប់សត្វមូសនៅពេលដែលវាមកខាំលើស្បែករបស់អ្នកនោះ ទង្វើរនេះត្រូវបានចាត់ទុកជាការមិនសមគួរហើយផ្ទុយទៅនឹងអ្វីដែលអ្នកកាសែតម្នាក់បានលើកឡើង។ វាគឺជាការយល់ឃើញរបស់បុគ្គលតែប៉ុននោះតែអ្នកអាចពិចារណាមើលថាតើវាគឺជាហេតុផលសមរម្យដែរឬទេ។

​លោក Aymeric Caron ដែលជាអ្នកព័ត៌មានជនជាតិបារាំងអាយុ ៤៧ ឆ្នាំបានលើកឡើងថា យើងគ្រប់គ្នាគួរតែបរិច្ឆាគឈាមទៅអោយសត្វសល្អិតដែលពួកវាត្រូវការឈាមដើម្បីចិញ្ចឹមជីវិតហើយនិងកូនៗរបស់ពួកវា។

លោក Aymeric Caron

បុរសខាងលើនេះបានបន្ថែមថាយើងគ្រប់គ្នាគួរតែសម្លាប់សត្វមូសនៅទីកន្លែងណាដែលបង្ករគ្រោះថ្នាក់ដល់មនុស្សយើងដូចជានៅប្រទេសអាហ្វ្រិកដែលវាជាកន្លែងដែលមានករណីជម្ងឺគ្រុនឈាមបានកើតឡើង ផ្ទុយមកវិញ។ ផ្ទុយមកវិញយើងគួរតែដាក់ទានអោយសត្វដែលអត់ឃ្លានផងទៅ។

ទោះជាយ៉ាងណាមានមនុស្សភាគច្រើនហើយដែលមិនយល់ស្របចំពោះការយល់ឃើញនេះ។ តើចុះអ្នកវិញយល់យ៉ាងណាដែរ ខណៈដែលអង្គកាសុខភាពពិភពលោកបានចាត់ទុកសត្វមូសជាសត្វល្អិតមួយប្រភេទដែលបង្ករគ្រោះថ្នាក់ដល់មនុស្សយើងខ្លាំងជាងគេក្នុងចំណោមសត្វផ្សេងទៀតដែលវាអាចបង្ករជម្ងឺដូចជាជម្ងឺហ្ស៊ីកាជាដើម៕

Loading...
Load More Related Articles

Leave a Reply

Your email address will not be published. Required fields are marked *