បើចង់មានអាយុវែងកុំយកសង្សារ…

More than 100 friends and family members gathered for a special party to celebrate the 107th birthday of a woman in New York City.

តើនណាមិនចង់បានអាយុវែងតែគ្រាន់តែថាមិនដឹងធ្វើយ៉ាងណា។ ដោយសារតែហេតុនេះហើយទើបបានជាលោកយាយអាយុជាង ១០០ ឆ្នាំម្នាក់បង្ហើបពីការរស់នៅរបស់គាត់ដែលនឹងធ្វើអោយគ្រប់គ្នាភ្ញាក់ផ្អើល។

កាលពីពេលថ្មីៗនេះ​លោកយាយ Louise Jean Signore បានប្រារព្ធពិធីខួបកំណើតរបស់គាត់ដែលមានភ្ញៀវមិត្តភក្តហើយនិងសាច់ញាត្តិរបស់គាត់ចូលរួមរាប់សិបនាក់ឯណោះ។ រូបគាត់កើតនៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ១៩១២ ហើយកាលពីពេលថ្មីៗនេះគាត់បានប្រាប់ពីអាថ៌កំបាំងរបស់គាត់ដែលធ្វើអោយគាត់មានអាយុវែងរហូតដល់ទៅ ១០៧ ឆ្នាំ។

រូបភាពរបស់លោកយាយ

រូបគាត់គឺជាអ្នកកើតនៅទីក្រុង Manhattan នៃទីក្រុងញ៉ូវយ៉ក ហើយគាត់បានផ្លាស់ប្តូរមករស់នៅក្នុងតំបន់ The Bronx កាលពីកំឡុងឆ្នាំ ១៩២៦។ ជាមនុស្សដែលនៅលីវរស់នៅតែឯងដោយពុំមានគ្រួសារឡើយ។

ចំពោះអ្នកឯទៀតនៅពេលដែលចូលដល់អាយុខ្ទង់ ៩០ ឆ្នាំនោះប្រហែលជារាងកាយចាប់ផ្តើមទ្រុឌទ្រោមធ្វើការអ្វីមិនកើត ក៍ប៉ុន្តែចំពោះលោកយាយវិញ រូបគាត់អាចហែលទឹកបានដោយមិនពិបាកប្រឹងប្រែង ម៉្យាងវិញទៀតនោះរូបគាត់បានចំណាយពេលវេលាដ៍ច្រើនដើម្បីរាំលេងព្រោះគាត់ជាមនុស្សដែលចូលចិត្តការរាំខ្លាំងណាស់ ហើយម្តងម្កាលរូបគាត់ផឹកស្រាក្រហមមួយកែវតូចផងដែរ។

រូបភាពរបស់លោកយាយក្នុងពិធីធ្វើខួបកំណើត

លោកយាយក៍បានអោយដឹងផងដែរថាក្រៅតែពីការញ៉ាំអាយុដែលល្អស្អាត រូបគាត់បានគិតថាកត្តាចម្បងដែលអាចធ្វើអោយរូបគាត់អាចរស់នៅបានមានអាយុច្រើនបែបនេះប្រហែលមកពីគាត់មិនយកគ្រួសារហើយនៅទំនេរមួយជីវិត។

រូបភាពរបស់លោកយាយក្នុងពិធីធ្វើខួបកំណើត

ខាងលើនេះគឺគ្រាន់តែជាបទពិសោធន៍របស់បុគ្គលតែប៉ុននោះ ហើយបើសិនជាអ្នកចង់បានអាយុវែងដូចគាត់នោះអ្នកអាចសាកល្បងមិនយកគ្រួសារបាន៕

Loading...
Load More Related Articles

Leave a Reply

Your email address will not be published. Required fields are marked *