បើឃើញសត្វនេះកន្លែងណាចូរកុំសម្លាប់វាអី វាជាសត្វមានប្រយោជន៍

មិនថានណាទេពេលដែលបានឃើញសត្វក្អែប តែងតែខ្លាចហើយភាគច្រើននឹងសម្លាប់វាចោលព្រោះវាអាចបង្ករគ្រោះថ្នាក់ដល់មនុស្សយើង។ វាពិតណាស់ដែរថាវាគឺជាសត្វមួយប្រភេទដែលអាចបង្ករទុក្ខទោសដោយគ្រប់គ្នាបាន ក៍ប៉ុន្តែអ្នកប្រហែលជាមិនដឹងនោះទេថាសត្វក្អែបវាមានប្រយោជន៍ខ្លះៗដែរ។

សត្វក្អែប

យោងតាមការស្រាវជ្រាវរបស់អ្នកជំនាញបានអោយដឹងថាសត្វក្អែបដែលរស់នៅក្បែររបស់ផ្ទះអ្នក ពួកវានោះហើយដែលជាអ្នកដែលជួយសម្លាប់សត្វចង្រៃផ្សេងទៀតដែលមានទាំងសត្វរុយ កន្លាត សត្វកណ្តៀរហើយនិងសត្វដែលបំផ្លាញសម្លៀកបំពាក់របស់អ្នក(សត្វ moths) ជាដើម។

សត្វក្អែប

ក្អែបវាផ្ទុកជាតិពិសរបស់វាខ្លាំងក្លានៅជើងមុខទាំងពីររបស់វា ហើយជើងក្រោយវាប្រើប្រាស់សម្រាប់ផ្លាស់ទី។

ពិតណាស់ គុណសម្បត្តិ៍របស់សត្វល្អិតមួយប្រភេទនេះទំនងជាមិនអាចផ្លាស់ប្តូរអ្នកបានឡើយ ប៉ុន្តែបើសិនជាអ្នកចង់កំចាត់វានោះអ្នកគ្រាន់តែយកវាទៅព្រលែងចូលក្នុងព្រៃដែលជាកន្លែងដែលគ្មានមនុស្សរស់នៅគឺជាការស្រេច៕

Loading...
Load More Related Articles

Leave a Reply

Your email address will not be published. Required fields are marked *