ញាក់សាច់! គោព្រៃមួយក្រុមនាំគ្នាប្លន់បន្លែ អ្នកលក់ភ័យឡើងញ័រជើង

កាលពីពេលថ្មីៗនេះមានសត្វគោប្រហែលជា ១១០០ ក្បាលបាននាំគ្នាដើរត្រាច់ចរសម្រុកចូលផ្លូវមួយនាទីក្រុងហុងកុងដែលបានបង្ករអោយមានការភ្ញាក់ផ្អើលហើយនិងភ័យខ្លាចពីសំណាក់ប្រជាពលរដ្ឋ។លើសពីនេះទៅទៀតពួកវាបានធ្វើអោយផ្លូវមួយចំនួនមានកកស្ទះមិនអាចធ្វើដំណើរបានផងដែរ ក៍ប៉ុន្តែអ្វីដែលធ្វើអោយកាន់តែអស់សំណើចហើយនិងហួសចិត្តទៀតនោះ មានសត្វក្របីមួយក្រុមមានគ្នាបួនក្បាល បានលើកគ្នាចូលទៅក្នុងផ្សារក្នុងស្រុកមួយដែលហាក់ដូចជាក្រុមចោរប្លន់លើកគ្នាទៅប្លន់យកមាសអញ្ចឹង។

យោងតាមការចេញផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានអោយដឹងសត្វគោទាំងនោះវាបានចូលទៅប្រហែលជាម៉ោង ៨ ល្ងាចដោយពួកវាបាននាំគ្នាស៊ីបន្លែផ្លែឈើដែលអាជីវករបានដាក់លក់ក៍ប៉ុន្តែប៉ូលិសបានបញ្ជាក់ថាពួកវាពុំបានបង្ករអោយមាននណាម្នាក់បានរងរបួសឡើយ ហើយបន្តិចក្រោយមកអ្នកគ្រប់គ្រងផ្សារបានដេញពួកវាចេញទៅក្រៅបាត់៕

សូមទស្សនាវីដេអូខាងក្រោម៖

Loading...
Load More Related Articles

Leave a Reply

Your email address will not be published. Required fields are marked *