សង្ស័យយូរថ្ងៃហើយ ទីបំផុតវាកើតឡើងដូចការគិតមែន!

នេះជារឿងរ៉ាវដែលបានកើតឡើងនៅប្រទេសឥណ្ឌា ដោយរថយន្តពីរគ្រឿងត្រូវបានគេសង្ស័យយូរមកហើយ ហើយកាលពីពេលថ្មីៗនេះត្រូវបានគេប្រទះឃើញម្តងទៀតនៅស្រុក Aizawl ហើយលើកនេះខាងសមាគមន៍សត្វបានឃាត់ហើយលទ្ធផលពិតជាដូចការរំពឹងទុកមែន។ គេបានរកឃើញមានសត្វឆ្កែរហូតដល់ទៅ ៣៦ ក្បាលឯណោះដែលពួកវាត្រូវបានឈ្មួញច្រកចូលក្នុងបាវហើយបម្រុងនឹងដឹកទៅលក់។

រូបភាព

សុនខទាំងនោះត្រូវបានគេចងខ្សែរយ៉ាងជាប់ដោយទុកក្បាលដើម្បីអោយដកដង្ហើមតែប៉ុននោះ។ ក្រុមអ្នកជួយសង្គ្រោះសត្វបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុកថាសត្វឆ្កែទាំងនោះវាគ្មានកម្លាំងកំហែងនោះទេដែលវាប្រហែលជាអត់អាហារយូរណាស់មកហើយ។ ពួកគាត់បានបន្ថែមថាបើសិនជាពួកវាមិនត្រូវបានគេជួយសង្គ្រោះទាន់ពេលនោះទេប្រហែលជាពួកវាគ្មានថ្ងៃបានឃើញពន្លឺព្រះអាទិត្យទៀតឡើយ។

រូបភាព

ទោះជាយ៉ាងណាគេពុំបានដឹងច្បាស់នោះទេថាតើអ្នកបើកបរនឹងទទួលទោសបែបណាឡើយ តែប្រហែលជាមិនអាចរួចខ្លួននោះទេ។

Loading...
Load More Related Articles

Leave a Reply

Your email address will not be published. Required fields are marked *