រន្ធត់! ទើបបញ្ចុះសពបាន 3 ថ្ងៃប៉ូលិសលើកគ្នាមកគាស់ផ្នូរព្រោះ…

ពិតជារឿងដែលគួរអោយរន្ធត់ណាស់ ដែលបុរសម្នាក់ដែលស្លាប់ហើយត្រូវក្រុមគ្រួសារយកទៅបញ្ចុះអស់ជាច្រើនថ្ងៃទៅហើយតែស្រាប់តែត្រូវអាជ្ញាធរលើកគ្នាមកគាស់មកវិញដើម្បីដោះសម្លៀកបំពាក់ដែលសាកសពបានស្លៀកនៅមុនពេលគេកប់។

ហេតុការណ៍នេះបានកើតឡើងនៅភូមិមួយនាតំបន់ បាត់ថឺ នៅទីក្រុងកាកាមីហ្កា ប្រទេសកេនយ៉ា។ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានអោយដឹងថាជនរងគ្រោះឈ្មោះ អាលុកកូយេ មានអាយុ 31 ឆ្នាំបានលង់ទឹកស្ទឹងស្លាប់កាលពីថ្ងៃទី 7 ខែសីហា បន្ទាប់ពួកគាត់បានរសាត់តាមខ្សែរទឹកហូរខ្លាំងក្នុងខណៈដែលគាត់បានធ្វើដំណើរឆ្លងកាត់ទឹកស្ទឹង។ បន្ទាប់ពីរកសាកសពឃើញក៍បានបងប្អូនរៀបចំពិធីបុណ្យបញ្ចុះនៅយប់ថ្ងៃទី 11 ខែសីហាតែម្តង។

កន្លែងកើតហេតុ

ប៉ុន្តែខណៈនោះដែររូបគាត់ត្រូវបានគេកប់ទាំងដែលគាត់ស្ថិតនៅក្នុងឯកសណ្ឋានពណ៌បៃតងដែលមានទាំងស្បែកជើង មួក ហើយនិងកាតសម្គាល់ខ្លួន ដែលវាគឺជាឯកសណ្ឋានរបស់អ្នកធ្វើការនៅក្នុងសហគមន៍។

រូបភាពតំណាង

នៅប៉ុន្មានថ្ងៃក្រោយមកខាងអាជ្ញាធរបានចុះមកដកហូតឯកសារហើយនិងបណ្ណផ្សេងៗរបស់ជនរងគ្រោះដែលស្លាប់ ស្រាប់តែបងប្អូនសាច់ញាត្តិភ័យស្រឡាំងកាំងព្រោះពួកវាត្រូវបានកប់ជាមួយនឹងជនរងគ្រោះទៅហើយ។

ពេលនោះដែរអាជ្ញាធរបានទាមទារអោយក្រុមការងាររបស់ខ្លួនគាស់សាកសពចេញតែក្រុមគ្រួសារបានឆ្លើយបដិសេធថាវាគឺជារឿងដែលមិនសមរម្យ។ ប៉ុន្តែអាជ្ញធរនៅតែប្រើអំណាចរបស់ខ្លួនហើយបានគាស់សាកសពបានសម្រេចជាហេតុធ្វើអោយផ្អើលអស់ជាភូមិផងតែម្តង។

កន្លែងកើតហេតុ

យ៉ាងណាមិញរឿងរ៉ាវនេះបានល្បីល្បាញនៅលើបណ្តាញអុីនធើណេត ជាពិសេសប្រជាជនកេនយ៉ាតែម្តងដែលបានរិះគន់អាជ្ញធរយ៉ាងចាស់ដៃអំពើទង្វើរមិនគប្បីមួយនេះ៕

កន្លែងកើតហេតុ
Loading...
Load More Related Articles

Leave a Reply

Your email address will not be published. Required fields are marked *