អូនសម្លាប់បងមកចុះ! ការ៉េមកីប្រល័យស្នេហ៍

ប្រុសៗយើងឃើញទេ! ពេលសំណព្វចិត្តរបស់យើងចង់ញ៉ាំអីហាមជំទាស់អោយសោះប្រយ័ត្នក្ស័យសង្ខារដូចអ្នកកម្លោះម្នាក់នេះ។

រឿងដែលបានកើតឡើងកាលពីពេលថ្មីៗនៅទីក្រុង Zhumadian ខេត្តហឺណាន ប្រទេសចិន បានធ្វើអោយអ្នកលេងបណ្តាញអុីនធើណេតមានការចាប់អារ​ម្មណ៍យ៉ាងខ្លាំងចំពោះគូស្នេហ៍មួយគូដែលធ្លាប់តែស្រឡាញ់ផ្អែមល្ហែមនឹងគ្នាប្រែជាម្នាក់ក្លាយជាសាកសពហើយនិងម្នាក់ទៀតក្លាយជាជនល្មើសទៅវិញ ដោយសារតែរឿងការ៉េមកី។

ជនរងគ្រោះ

យោងតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុកបានអោយដឹងថានៅថ្ងៃទី 14 ខែសីហា ដែលជាថ្ងៃកើតហេតុមានគូសង្សារពីនាក់បានបណ្តើរគ្នា ហើយពេលនោះស្រាប់តែខាងស្រីមានអារម្មណ៍ចង់ញ៉ាំការ៉េមតែត្រូវមិត្តប្រុសរបស់នាងសើចចំអកថា “កុំញ៉ាំអីអូន ញ៉ាំការ៉េមនឹងធាត់ស្លាប់ហើយ” ពេលនោះសង្សាររបស់គាត់បានខឹងយ៉ាងខ្លាំងហើយចាប់ផ្តើមទាញកន្ត្រៃមកចាក់ចញ្ច្រាំលើជនរងគ្រោះ ៤ ដងដែលបានបណ្តាលអោយបុរសជាជនរងគ្រោះបានរបួសធ្ងន់ធ្ងរហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ក៍ប៉ុន្តែដោយសារតែរបួសធ្ងន់ធ្ងរពេកគ្រូពេទ្យមិនអាចជួយសង្គ្រោះបានហើយក្រោយមកបានស្លាប់តែម្តង។

Loading...
Load More Related Articles

Leave a Reply

Your email address will not be published. Required fields are marked *