ព្រះអើយ! ប្រទះឃើញសត្វចម្លែកមានអាយុកាលជាង 1 ម៉ឺនឆ្នាំ

នេះពិតជារឿងដែលគួរអោយភ្ញាក់ផ្អើលមែនទែនហើយដែលអ្នកនេសាទជនជាតិអាហ្សង់ទីនមួយក្រុមនាំគ្នាឈប់សម្រាកនៅក្បែរច្រាំងទន្លេរហើយក៍បានប្រទះឃើញវត្ថុអ្វីចម្លែកម្យ៉ាងដែលធ្វើអោយពួកគាត់ព្រឺសម្បុរតែម្តង កាលពីថ្ងៃច័ន្ទកន្លងទៅថ្មីៗនេះ។

ក្រុមអ្នកនេសាទ

វាមានរូបរាងមូលៗហើយមានស្រការដែលពួកគាត់ពុំដែលឃើញកាលពីមុននោះទេ។ ពួកគាត់មានការភ្ញាក់ផ្អើលខ្លាំងណាស់ព្រោះពុំបានដឹងថាវាជាអ្វីអោយប្រាកដដោយមិនហ៊ានទៅជិតហើយនាំគ្នាឈរសម្លឹងមើលតែពីចម្ងាយប៉ុននោះ ប៉ុន្តែក្រោយមកទើបបានដឹងថាវាគឺជាសត្វដ៍កម្រម្យ៉ាងដែលវាបានផុតពូជទៅហើយកាលពីប្រហែលជា ១ ម៉ឺនឆ្នាំមុនក្នុងកំឡុងសម័យយុគទឹកកក។

​សំបកសត្វដែល​អ្នកនេសាទបានប្រទះឃើញ

អ្វីដែលពួកគាត់បានប្រទះឃើញនៅតំបន់ Barrio La Flecha នៃទីក្រុង Ezeiza នេះគេស្គាល់ថាវាជាសំបកនៃសត្វម្យ៉ាងដែលគេហៅថាថាជាសត្វ​ Glyptodon ដែលមានរូបរាងស្រដៀងនឹងសត្វដាយណូស័រហើយនិងសត្វពង្រូ។ សំបករបស់វានៅមានសភាពល្អនៅឡើយទេ។

​សំបកសត្វដែល​អ្នកនេសាទបានប្រទះឃើញ
ក្រុមអ្នកនេសាទ

គួរបញ្ជាក់ផងដែរថានេះគឺជាលើកទីពីរហើយដែលសត្វកម្រនេះត្រូវបានគេប្រទះឃើញ។ ពោលគឺក្នុងកំឡុងឆ្នាំ ២០១៥ មានកសិករម្នាក់ឈ្មោះ Jose Antonio Nievas បានរកឃើញសត្វប្រភេទនេះកប់នៅក្នុងភក់បន្ទាប់ពីឆ្កែរបស់គាត់បានព្រុស៕

Loading...
Load More Related Articles

Leave a Reply

Your email address will not be published. Required fields are marked *